ខួរក្បាលសំខាន់ណាស់សម្រាប់មនុស្ស នៅពេលវាខូចអ្នកនឹងមានបញ្ហាធ្ងន់ធ្ងរ ជាពិសេសការចងចាំនូវអនុស្សាវរីយ៍ដែលអ្នកធ្លាប់បានឆ្លងកាត់ពីមុនមក។ នរណាក៏មិនចង់ឱ្យខួរក្បាលខូចដែរ ប៉ុន្ដែអ្នកបានសាងកំហុសនេះដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៧ ដែលអ្នកធ្វើវារាល់ថ្ងៃ ហើយវានឹងបំផ្លាញខួរក្បាលរបស់អ្នក។
១. ការស្រូបដង្ហើមពីបរិយាកាសពុល
ខួរក្បាលត្រូវការអុកស៊ីសែនច្រើនបំផុតពីរាងកាយ។ ការស្រូបយកជាតិពុលធ្វើឱ្យថមថយអុកស៊ីសែនទៅខួរក្បាល។
២. ការរំលងអាហារពេលព្រឹក
ការរំលងអាហារពេលព្រឹក ធ្វើឱ្យរាងកាយស្ត្រេសនិងប៉ះពាល់ដល់ខួរក្បាល។
៣. ជក់បារី
អ្នកវិទ្យាសាស្ត្របានអះអាងថាបារីមានជាតិពុលរហូតដល់ ៤ ពាន់ប្រភេទ ហើយវាគឺជាឃាតករសម្លាប់កោសិកាខួរក្បាល និងបង្កមហារីក។
៤. គេងទាំងក្បាលគ្របជិត
ការគេងបែបនេះធ្វើឱ្យឡើងកាបូនឌីអុកស៊ីត និងថយអុកស៊ីសែនបណ្ដាលឱ្យខួរក្បាលខូច។
៥. បរិភោគអាហារច្រើនពេក
ការធាត់គឺមិនល្អដល់សុខភាពរួម ក្នុងនោះក៏មានខួរក្បាលផងដែរ។
៦. ទទួលទានស្ករច្រើនពេក
លើសជាតិស្ករក្នុងរបបអាហារអាចធ្វើឱ្យអ្នកឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាពរួម។
៧. និយាយតិចពេក
ការសន្ទនានឹងជំរុញខួរក្បាលឱ្យដំណើរការល្អ វាប្រៀបបានដូចជាការធ្វើលំហាត់ប្រាណមួយដែរ។ ការមិនសូវនិយាយ និងធ្វើឱ្យខួរក្បាលអសកម្ម យូរៗទៅជាកើតជំងឺសតិអារម្មណ៍ ខូចក្បាល ។ល៕
No comments:
Post a Comment