បើសិនជាអ្នកចង់រីករាយនឹងទំនាក់ទំនងស្នេហារបស់អ្នកឱ្យកាន់តែស្និទ្ធស្នាលនោះ រឿងមួយដែលត្រូវបារម្ភនោះគឺត្រូវមានសុខភាពផ្លូវភេទប្រកបដោយភាពឆ្លាតវ៉ៃមួយ។
រឿងមួយដែលធម្មតាៗនោះគឺ ការនោមភ្លាមៗក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្ដល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នក និងរាងកាយ ប្រឆាំងការបង្ករោគដែលផ្ដល់គ្រោះថ្នាក់ដល់រាងកាយបាន។
តាមរយៈការរួមភេទ មេរោគ និងបាក់តេរីផ្សេងៗក្នុងប្រដាប់ភេទ និងរន្ធគូថអាចនឹងចូល និងប្រមូលផ្ដុំក្នុងបង្ហួរនោម ដូច្នេះវានឹងធ្វើឱ្យប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅប្លោកនោមបាន។ តាមពិត គេដឹងទៀតថា រឿងនេះគឺជាដើមហេតុដ៏ចំបងបំផុតមួយនៃការបង្ករោគនៅផ្លូវទឹកម៉ូត្រលើមនុស្សស្រី ហេតុដូច្នេះហើយ ដើម្បីចៀសវាងវា អ្នកត្រូវតែនោមភ្លាមៗក្រោយពីរួមភេទរួច។
គ្រូពេទ្យនិយាយថា ការបាញ់ទឹករំអិលរបស់មនុស្សស្រី (Female Ejaculation) មិនមានកើតឡើងតាមរយៈបង្ហួរនោមឡើយ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីបញ្ចេញវាមកក្រៅ និងបំបាត់សារធាតុទាំងនោះចេញអស់ អ្នកគួរតែធ្វើវាតាមរយៈការនោមចេញមកក្រៅភ្លាមៗក្រោយពីបញ្ចប់ប្រតិបត្តិការរួច។ ចំពោះការនោមនេះដែរ អ្នកក៏មិនត្រូវចំណាយពេលយូរដែរ ដោយធ្វើយ៉ាងណានោមឱ្យចេញក្នុងរយៈពេល ៤៥នាទីក្រោយពីរួមភេទរួច។
យើងក៏សូមណែនាំឱ្យប្រើស្រោមអនាម័យបន្ថែមដែរ ព្រោះវាអាចផ្តល់ជាសុវត្ថិភាព និងជាមធ្យោបាយការពារការឆ្លងរោគដែលអាចទុកចិត្តបានទាំងមុន និងក្រោយពេលរួមភេទ។ អ្វីដែលពិសេសសម្រាប់ស្ត្រីនោះគឺថា ពួកគេងាយនឹងមានជំងឺរលាកប្លោកនោម ដូច្នេះនៅតំបន់ទ្វារមាសគួរតែលាងសម្អាតជាមួយទឹក និងសាប៊ូដុំដែលមាន pH ណឺតតិចតួច នៅពេលចប់សព្វគ្រប់ហើយ៕
No comments:
Post a Comment