Saturday, 1 April 2017

អ្នកបម្រើលើយន្តហោះរូបសង្ហាម្នាក់នេះ បានឆាបឆក់បេះដូងមនុស្សជាច្រើនជាមួយនឹងភាពស្រស់សង្ហាព្រមទាំងរឿងរ៉ាវពីអតីតរបស់ខ្លួន



វាមិនមែនជារឿងចម្លែកអ្វីឡើយ ដែលអ្នកបម្រើលើយន្តហោះម្នាក់ៗសុទ្ធតែស្រស់ស្អាតឬសង្ហានោះ ព្រោះតែការងារមួយនេះវាតម្រូវឲ្យពួកគេត្រូវតែមានភាពស្រស់ស្អាតសមរម្យនិងមានការហ្វឹកហ្វឺនយ៉ាងល្អ។ ហើយកាលពីពេលថ្មីៗនេះដែរ អ្នកបម្រើលើយន្តហោះប្រុសមួយរូបបានធ្វើឲ្យកក្រើកក្នុងបណ្ដាញសង្គមជាខ្លាំង តែមិនមែនត្រឹមតែរូបរាងដ៏សង្ហារបស់គេទេ បុ៉ន្តែថែមទាំងរបៀបនៃការសម្រេចបានជោគជ័យនូវមហច្ឆិតាធ្វើជាអ្នកបម្រើលើយន្តហោះរបស់បុរសង្ហារូបនេះទៀតផង។



ជាក់ស្ដែងអ្នកបម្រើលើយន្តហោះរូបនោះ ត្រូវបានគេស្គាល់ថាឈ្មោះ Calvin ដែលរស់នៅក្នុងប្រទេស ម៉ាឡេសុី បានបង្ហោះសារមួយចូលទៅក្នុងហ្វេសប៊ុករបស់ខ្លួនដែលមានខ្លឹមសារថា  “កាលពី ២ឆ្នាំមុន ខ្ញុំបានសន្យានឹងខ្លួនឯងថាមិនថាទោះជាវាពិបាកប៉ុណ្ណានោះទេ ខ្ញុំនឹងរកផ្លូវមួយដើម្បីទទួលបានជោគជ័យ។ ខ្ញុំចង់អគុណទៅកាន់អ្នកគ្រប់គ្នាដែលធ្លាប់បានមើលងាយខ្ញុំ ដែលការមើលងាយនោះបានក្លាយជាកម្លាំងជម្រុញទឹកចិត្តខ្ញុំឲ្យមានគំនិតកាន់តែចាស់ទុំឡើង។ ” “ប្រែពីមនុស្សម្នាក់ដែលធ្វើការនៅក្នុងហាងលក់ hardware មួយដែលអាចរកប្រាក់កម្រៃបានត្រឹមតែជិត ២០០ដុល្លារក្នុងមួយខែ ឥឡូវនេះខ្ញុំអាចរកបានប្រាក់ចន្លោះពី ១៤០០ដុល្លារ ដល់ ១៥០០ដុល្លារ ខ្ញុំបានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីសម្រេចបាននូវអ្វីដែលខ្ញុំមានថ្ងៃនេះ ហើយខ្ញុំនឹងខិតខំប្រឹងឡើងបន្ត។” Calvin បានឲ្យដឹងទៀតថាគាត់នៅមានក្ដីស្រមៃធំមួយទៀតចង់ក្លាយជាអ្នកបម្រើតាមយន្តហោះ ហើយការដែលក្លាយជាអ្នកបម្រើលើយន្តហោះវាគ្រាន់តែជាជំហ៊ានដំបូងក្នុងឈានចូលក្នុងវិស័យអាកាសចរណ៍តែប៉ុណ្ណោះ។

No comments:

Post a Comment