មន្រ្តីកាំកុងត្រូលនៅប៉ុស្តិ៍អូររំដួល ខេត្តបាត់ដំបងនិងសមត្ថកិច្ចគយ បានរកឃើញ ជង្គង់មាន់ ស្លាប់មាន់ខូចគុណភាព ដែលអាជីវករកំពុងដាក់លក់យ៉ាងកគ្រឹកកគ្រេងជូនពលរដ្ឋខ្មែរទិញយកទៅចម្អិនអាហារយ៉ាងឆ្ងាញ់ពិសារ។
ជង្គង់មាន់និងស្លាបមាន់ខូចគុណភាពដែលចាប់បានទាំងនោះ មានទម្ងន់ដល់ទៅ ៤០ គីឡូក្រាម ដែលបាននាំចូលពីប្រទេសថៃ ហើយត្រូវឈ្មួញយកបង្កប់ក្នុងបន្លែ។ ពេលនេះសមត្ថកិច្ចត្រៀមយកទៅកម្ទេចចោល។
លទ្ធផលនៃការរកឃើញនេះ ក្រោយមន្រ្តីប៉ុស្ត៍អូររំដួល សាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ នាំចូលពីប្រទេសថៃដូចជា ត្រសក់ ខ្ញី ខាត់ណា ប្រហិត ត្រី និងខ្ទឹមជាដើម ដើម្បីធានានូរគុណភាព មិនមានផ្ទុកជាតិគីមីដែលត្រូវហាមឃាត់ និងប៉ះពាល់សុខភាពពលរដ្ឋ៕
No comments:
Post a Comment