ក្រុមស្តេចស Real Madrid នឹងត្រូវប៉ះជាមួយក្រុមយក្ស Bayern Munich លេីទឹកដីអាល្លឺម៉ង់ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ UEFA Champions League វេលាម៉េាង១និង៤៥នាទីយប់នេះ។
មុនឡេីងមកប៉ះក្រុមខ្លាំងអាល្លឺម៉ង់ក្រុមលេាក Zinedine Zidane បានទម្លាក់ក្រុម Napoli ដោយលទ្ធផលទាំងពីរជើង ៦-២ ខណៈ Bayern Munich បានទម្លាក់ Arsenal ដោយលទ្ធផលទាំងពីរជើង ១០-២។
ក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតផ្លូវការណ៍លេីកចុងក្រេាយគឺនៅឆ្នាំ២០១៤ដេាយពេលនេាះក្រុមស្តេចស Real Madrid បានយកឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ៤-០។
សម្រាប់ជេីងកីឡាករវិញក្រុមម្ចាស់ផ្ទះបាត់បង់ខ្សែការពារសំខាន់ម្នាក់គឹកីឡាករ Mats Hummels ដេាយសាររបួសកជេីង ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Neuer; Lahm, Martinez, Boateng, Alaba; Vidal, Alonso, Thiago; Robben, Lewandowski, Ribery។
ចំណែកក្រុមភ្ញៀវវិញបាត់បង់ខ្សែការពារកណ្តាលដល់ទៅ២នាក់ដូចជា Pepe និង Raphael Varane ដេាយសាររបួស ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Navas; Carvajal, Ramos, Nacho, Marcelo; Modric, Casemiro, Kroos; Bale, Benzema, Ronaldo៕
No comments:
Post a Comment