Andres Iniesta ប្រធានក្រុមរបស់ Barcelona បានបញ្ជាក់ថាការចាញ់ Juventus យប់មិញមិនសូវមានអារម្មណ៍ឈឺចាប់ដូចកាលចាញ់ក្រុម PSG នេាះទេហេីយថាបេីសិនជាអាចធ្វេីរឿងដែលចង់ធ្វេីបាននេាះនឹងអាចកែប្រែស្ថានការណ៍នៃការប្រកួតបានវិញ។
Barca បានចាញ់ PSG ៤-០ នៅទឹកដីបារាំង ប៉ុន្តែពួកគេអាចវាយបកជើងទី២ ឈ្នះ ៦-១ វិញ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីយប់មិញនេះពួកគេបានចាញ់ក្រុម Juventus ៣-០ ហេីយប្រធានក្រុម Andres Iniesta បានបញ្ជាក់ថាក្រុមខ្លួនអាចវាយបកបានវិញ។
ខ្សែបម្រេីរូបនេះបាននិយាយក្រេាយការប្រកួតយប់មិញនេះថា៖ "យេីងលេងមិនបានល្អសេាះជាពិសេសនៅតង់ទីមួយ។ យេីងបានរបូតដល់ទៅ២គ្រាប់ហេីយនៅតង់ទីពីរយេីងគ្មានសំណាងរកគ្រាប់បាល់ថែមទាំងរបូតមួយគ្រាប់បន្ថែមទៀត"។
"នៅជេីងទីពីរយេីងនៅតែអាចធ្វេីបាន។ ពួកគេជាក្រុមមួយដ៏ល្អប៉ុន្តែបេីយេីងអាចធ្វេីរឿងដែលយេីងចង់ធ្វេីបាននេាះយេីងនឹងជេាគជ័យ"៕
Credit By FoothballTND-KH
No comments:
Post a Comment