សារព័ត៌មានសុខភាពបុរស បានបង្កើតកម្មវិធីមួយដើម្បីជួយបង្កើនបរិមាណ និងគុណភាពទឹកកាមបុរសឲ្យមានថាមពល និងកាន់តែរហ័សក្នុងដំណើរការបង្កកំណើត ដើម្បីពង្រឹងឈានដល់ការមានកូនបានដូចបំណង។ ម៉ោង ៧:៣០នាទីព្រឹក ទទួលទានទឹកស្ករក្រូចឆ្មា
អារម្មណ៍ឆ្អែត និងមានសុខភាពល្អក្នុងថ្ងៃដំបូង គឺជារឿងមួយសំខាន់។ ដូច្នេះកុំភ្លេចយកទឹកក្តៅមួយពែងលាយជាមួយនឹងទឹកក្រូចឆ្មា។
អ្នកឯកទេសព្យាបាលបញ្ហាគ្មានកូន និងជាអ្នកប្រឹក្សាវេជ្ជសាស្ត្រជនជាតិអង់គ្លេសលោក Emma Canon បាននិយាយថា ”ភេសជ្ជៈនេះ អាចជួយឲ្យថ្លើមកម្ចាត់អរម៉ូន Estrogen ដែលជាអ្នកបំផ្លាញការមានកូនរបស់បុរស”។
ម៉ោង ៨ព្រឹក ទទួលទានស៊ុតជាអាហារពេលព្រឹក
តើអ្នកមិនធ្លាប់ទទួលទានស៊ុតនៅពេលព្រឹកមែនទេ? ប្រសិនបើអត់មែន ក៏គួរតែទទួលទានវាឲ្យបានញឹកញាប់ អាចជាស៊ុតស្ងោរ ឬស៊ុតចំហ៊ុយ។
អ្នកជំនាញផ្នែករបបអាហារអ្នកស្រី Maria Grilliths បានបញ្ជាក់ថា ”ស៊ុតមានផ្ទុកនូវអាស៊ីតអាមីណូគ្រប់គ្រាន់អាចជួយជម្រុញដល់ការផលិតទឹកកាមពេញមួយថ្ងៃ។ តែទោះបីជាយ៉ាងណា កុំទទួលទានស៊ុតចៀន ព្រោះវានឹងធ្វើឲ្យវត្តមាននៃអាស៊ីតអាមីណូក្នុងស៊ុតត្រូវបានបំផ្លាញអស់”។
ម៉ោង ៨:១៥នាទី ជម្រុញដល់ការហែលរបស់មេជីវិតបុរស
នេះជាពេលវេលាដើម្បីពង្រឹងគុណភាពទឹកកាមដោយទទួលទានអាហារដែលមានផ្ទុកកូអង់ស៊ីម Q10។
ទីប្រឹក្សាលោក Zita West បាននិយាយថា ”សារធាតុនេះ ជួយដល់ការផលិតកោសិកាមេជីវិតបុរស ធ្វើឲ្យមេជីវិតបុរសកាន់តែខ្លាំងឡើង, បង្កើនសមត្ថភាពការហែលរបស់មេជីវិតបុរស”។ ក្រៅពីទទួលទានថ្នាំគ្រាប់កូអង់ស៊ីម Q10 អ្នកក៏អាចទទួលទានអាហារមួយចំនួនដូចជា ឆ្មាត្រី, គ្រាប់ធញ្ញជាតិ…។
ម៉ោង ១៣:៣០នាទី ទទួលទានផ្លែទទឹម
ផ្លែទទឹមជាអាហារដ៏សំខាន់មួយ, ជួយជម្រុញដល់ការមានកូនរបស់បុរស។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើប្រភេទនេះ អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់បុរស, បង្កើនការលំហូរឈាម និងជួយរក្សាសុខភាពទឹកកាមរបស់បុរសបានល្អ។
ម៉ោង ១៨ ហាត់កីឡា
អ្នកជំនាញផ្នែករបបអាហារលោក Mellis បាននិយាយថា ”អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណ។ អ្នកបានធ្វើលំហាត់ប្រាណកាន់តែច្រើន ញើសចេញកាន់តែខ្លាំង ព្រោះលំហាត់ប្រាណជួយបង្កើនដល់ការផលិតអរម៉ូនតេសតូស្តេរ៉ូន, ជួយបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំង”។
ដេកផ្ងារលើបង់អង្គុយ, ដាក់ជើងចុះក្រោម។ លើកដុំដែកឡើងពីលើក្បាល រង់ចាំរយៈពេល ២-៣វិនាទី រួចដាក់ចុះយឺតៗ ហើយត្រលប់ទៅភាពដូចដើមវិញ។ ធ្វើបែបនេះឲ្យបាន ៦ដងក្នុងដៃម្ខាងៗ។
ម៉ោង ១៩ ផឹកតែយិនស៊ិន
ការទទួលទានតែយិនស៊ិននៅពេលល្ងាច មិនត្រឹមតែជួយឲ្យគេងលក់ស្រួលប៉ុណ្ណោះទេ តែវាក៏ជួយពង្រឹងដល់ទឹកកាមបុរសផងដែរ។
No comments:
Post a Comment