Georgina Rodriguez មិត្តស្រីរបស់ Cristiano Ronaldo ត្រូវបានគេហាមមិនឲ្យធ្វើពិធីជប់លៀងនៅផ្ទះ CR7 ជារៀងរហូត ព្រោះយល់ថា នាំឲ្យមានសំណាងអាក្រក់ បន្ទាប់ពីក្រុម Real Madrid បានចាញ់ក្រុម FC Barcelona ៣-២ យប់មិញ។
Ronaldo (ឆ្វេង)
ការប្រកួតដ៏ធំ El Clasico ក្រុម Real Madrid បានចាញ់ក្រុមគូប្រជែងធំ Barcelona នៅកីឡដ្ឋាន Santiago Bernabeu ៣-២ ធ្វើឲ្យការចង់ឈ្នះពាន La Liga ជាលើកដំបូងរបស់ពួកគេតាំងពីឆ្នាំ២០១២មក កាន់តែព្រួយបារម្ភខ្លាំងឡើងវិញ។
កាសែតព័រទុយហ្គាល់ Correio da Manha បានឲ្យដឹងថា មុនប្រកួតធំនេះ មិត្តស្រី Ronaldo នាង Rodriguez បានរៀបចំត្រៀមពិធីជប់លៀងជាមុន ដោយរំពឹងថា Real នឹងឈ្នះ Barca។ ប៉ុន្តែនៅពេលលទ្ធផលក្រុមស្តេចសចាញ់ ហើយមិត្តប្រុសរបស់នាងខកចិត្តខ្លាំង ដោយមិនបានស៊ុតចូលទីផងនោះ ពិធីជប់លៀងនោះក៏ត្រូវរំសាយចោលវិញ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតសញ្ជាតិអេស្ប៉ាញវ័យ២២ឆ្នាំរូបនេះ ក៏ត្រូវគេហាមមិនឲ្យរៀបចំពិធីជប់លៀងនៅផ្ទះ Ronaldo ជារៀងរហូតផងដែរ ព្រោះយល់ថានាំឲ្យមានសំណាងមិនល្អ៕
Georgina Rodriguez មិត្តស្រី Ronaldo
No comments:
Post a Comment